ពិតជាមិននឹកស្មានដល់ថា អតីតព្រះប្រមុខរដ្ឋ ព្រះបាទនរោត្ដមសីហនុ (ព្រះបរមរតនកោដ្ឋ) និងព្រះបាទភូមិបុល អាឌុលយ៉ាតេជមានទំនាក់ទំនងប្រពៃថ្លៃថ្លាបំផុតអញ្ចឹងសោះ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នំា២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានដឹកនំាគណៈប្រតិភូជាន់ខ្ពស់ ដើម្បីទៅចូលរួមក្នុង ព្រះរាជពិធីថ្វាយព្រះភ្លើង អតីតព្រះមហាក្សត្រថៃព្រះបាទភូមិបុល អាឌុលយ៉ាតេជ។ ទន្ទឹមនិងនេះដែរ បើនិយាយអំពីទំនាក់ទំនងការទូតប្រទេសកម្ពុជា និងថៃ គឺរវាងអតីតព្រះប្រមុខរដ្ឋ ព្រះបាទនរោត្ដមសីហនុ (ព្រះបរមរតនកោដ្ឋ) និងព្រះបាទភូមិបុល អាឌុលយ៉ាតេជ វិញហាក់ពុំសូវមានអ្នកនយោបាយ អ្នកស្រាវជ្រាវ ឬអ្នកប្រវត្ដិសាស្រ្ដ លើកយកមកធ្វើអធិប្បាយទ្បើយ។
តើការទំនាក់ទំនងរវាងអតីតព្រះប្រមុខរដ្ឋព្រះបាទនរោត្ដមសីហនុ (ព្រះបរមរតនកោដ្ឋ) និងព្រះបាទភូមិបុល អាឌុលយ៉ាតេជ មានលក្ខណៈប្រពៃថ្លៃថ្លាយ៉ាងណា? អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយអំពីទំនាក់ទំនងការទូតរវាងអតីតព្រះប្រមុខរដ្ឋព្រះបាទ នរោត្ដម សីហនុ (ព្រះបរមរតនកោដ្ឋ) និងព្រះបាទភូមិបុល អាឌុលយ៉ាតេជ គឺព្រះមហាក្សត្រទំាងពីរព្រះអង្គ ពិតជាមានទំនាក់និងគ្នាយ៉ាងប្រពៃថ្លៃថ្លាបំផុត។
ជាក់ស្ដែង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៥៤ ក្នុងព្រះព្រះរាជដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់ព្រះករុណា ព្រះបាទ នរោត្ដម សីហនុ (ព្រះបរមរតនកោដ្ឋ) ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង យាងទៅប្រទេសថៃ តបតាមសេចក្ដីអញ្ជើញនៃព្រះចៅថៃនោះ គឺកាលនោះសម្ដេចឪ បានស្ដេចយាងទៅតាម ព្រះទីនំាងអាកាសយានពិសេស ដោយហោះចេញពីទីក្រុងភ្នំពេញ ប្រហែលមួយម៉ោងបានទៅដល់អរញ្ញ ជាព្រំប្រទល់ដែនខ្មែរ-ថៃ ហើយនៅទីនោះមានយន្ដហោះ នៃកងទ័ពជើងអាកាសថៃចំនួន២៤គ្រឿង បាននៅចំាទទួលដើម្បីហោះដង្ហែថ្វាយ ជាព្រះកិត្ដិយសចំពោះព្រះរាជាខ្មែរ ដរាបដល់ចំណតអាកាសយានដនមឿង។
លោក រត្ន័ សណ្ដាប់ បន្ដថា បន្ទាប់ពីព្រះទីនំាងអាកាសយានបានចុះឈប់នៅចំណតព្រលានយន្ដហោះអន្ដរជាតិដនមឿង យើងឃើញមានរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្រ្ដីតំណាងស្ថាប័ននានាទទួលស្វាគមន៍យ៉ាងប្រពៃថ្លៃថ្លាបំផុត ពិសេសមានកំាភ្លើង២១ណាត់បានថ្វាយជាព្រះកិត្ដិយសដល់អង្គសម្ដេចឪផងដែរ។ ស្ថិតក្នុងព្រះរាជទស្សនកិច្ចនេះសម្ដេចឪ (ព្រះបរមរតនកោដ្ឋ) បានបង្ហាញពីព្រះទ័យសោមនស្សជាទីពេញចិត្ដយ៉ាងក្រៃលែងបំផុត ដោយព្រះអង្គមានព្រះបន្ទូលថា «សូមឲ្យការទស្សនានេះ ជានិមិត្ដរូបមួយបង្ហាញដល់ប្រជាជាតិថៃ នូវទឹកចិត្ដរបស់ប្រជាជាតិខ្មែរទំាងមូល ហើយនេះគឺជាគន្លងមួយអាចឲ្យមានការ រួបរួមគ្នាយ៉ាងជិតសិ្នទ្ធិ សេចក្ដីសុខចំរើនដល់ប្រជាជាតិយើងទំាងពីរ»។
ស្ថិតក្នុងបរិយាកាសនេះផងដែរ ព្រះករុណាព្រះបាទភូមិបុល អាឌុលយ៉ាតេជ ព្រះអង្គបានមានព្រះបន្ទូលឆ្លើយតបដល់អង្គសម្ដេចឪថា «ព្រះរាជវំាងយើងទំាងពីរ បានរក្សាទុកនូវការទាក់ទងគ្នា ដោយមិត្ដភាពយ៉ាងសិ្នទ្ធស្នាលតំាងពីយូរឆ្នាំកន្លងមកហើយៗការទាក់ទងនេះ ក៏ចេះតែមានបន្ដមកដោយរីករាយ ពេញចិត្ដយ៉ាងក្រៃលែង ហើយរដ្ឋយើងទំាងពីរនឹងចាប់យកគោលបំណងស្របគ្នាតែមួយទៅអនាគត គឺនឹងខិតខំថែរក្សានូវសន្ដិភាព នឹងរក្សាសេចក្ដីសុខសាន្ដ ទៅវិញទៅមក រវាងប្រជាជាតិទំាងពីរ ព្រមទំាងយើងត្រូវខំប្រឹងប្រែងរៀបចំលើកតម្កើងឋានៈនៃពលរដ្ឋយើងឲ្យបានចំរើនខាងផ្លូវសេដ្ឋកិច្ច នឹងខាងសង្គមផង»។
លោក រត្ន័ សណ្ដាប់ បន្ដទៀតថាអ្វីកាន់តែប្រពៃថ្លៃថ្លាបំផុតថែមទៀតនោះ រវាងអតីតព្រះប្រមុខរដ្ឋទំាងពីរប្រទេស គឺព្រះករុណាព្រះបាទភូមិបុល អាឌុលយ៉ាតេជ បានសម្ដេចយាងចូលរួមព្រះក្រយាស្ងោយនៅស្ថានទូតខ្មែរ ប្រចំាប្រទេសថៃ តបតាមការអញ្ជើញអង្គសម្ដេចឪហើយនេះក៏ជាព្រះកិត្ដិយសដំបូងបំផុតផងដែរ របស់ព្រះអង្គ ក្នុងចំណោមស្ថានទូតបរទេសនានាដែលបំពេញបេសកកម្មនៅបាងកក។
បើដូច្នេះ អំពីគុណតម្លៃអតីតព្រះប្រមុខរដ្ឋប្រទេសទំាងពីរ គឺជានិមិត្ដរូបឯកភាពជាតិ និងភាពសុខសាន្ដរបស់ប្រជាជាតិនីមួយៗ ក្នុងនោះគឺ៖
* ព្រះករុណា ព្រះបាទនរោត្ដមសីហនុ (ព្រះបរមរតនកោដ្ឋ) ជាក្សត្រសោយរាជ្យពីរដង ក្នុងប្រវត្ដិសាស្រ្ដពិភពលោក គឺសង្គមរាស្រ្ដនិយមទី១ និងទី២។
* ព្រះករុណា ព្រះបាទភូមិបុល អាឌុលយ៉ាតេជ ជាក្សត្រសោយរាជ្យយូរជាងគេបំផុតក្នុងប្រវត្ដិសាស្រ្ដពិភពលោក គឺ៧០ឆ្នាំ៕
អត្តបទពត៏មានថ្មីៗ

Comments
ពិតជាអស្ចារ្យណាស់!!!! តើមានអីពិសេសទៅបានជាមានសារព័ត៌មានបរទេសមួយនេះ ចុះផ្សាយព្រះរាជវាំងប្រទេសកម្ពុជា?
សារព័ត៌មានបរទេស កាលពីពេលថ្មីៗ កន្លងមកផ្សាយថា ព្រះរាជវាំងសម្រាប់ជាទីគង់ប្រថាប់ និងជានិមិត្តរូបរបស់ព្រះមហាក្សត្រតែងតែស្ថិតក្នុងសភាពស្កឹមស្កៃគួរឲ្យគយគន់ ជាពិសេសនោះព្រះរាជវាំងប្រទេសកម្ពុជាយើង ក៏បានស្ថិតក្នុងចំណោមព្រះរាជវាំងលេចធ្លោលើពិភពលោកផ្សេងទៀត ដែលនេះបានបង្ហាញពីមោទនភាពណាស់ចំពោះប្រទេសជាតិរបស់យើង។ ខាងក្រោមនេះគឺព្រះបរមរាជវាំងដែលមានភាពលេចធ្លោនៅលើពិភពលោក៖

ខាងក្រោមនេះសុទ្ធតែរូបភាពរបស់ព្រះរាជវាំងនៃប្រទេសកម្ពុជាយើង

អត្តបទថ្មី
1. ព្រះបរមរាជវាំង នៅរាជធានីភ្នំពេញប្រទេសកម្ពុជា
2. ព្រះរាជវាំង«បាក់គីងហេម»ក្រុងឡុងដ៍ចក្រភពអង់គ្លេស
3. ព្រះរាជវាំងនៅក្រុង«ម៉ាឌ្រីត»ប្រទេសអេស្ប៉ាញ
4. ព្រះរាជវាំងនៅក្រុង«ស្តុកខុល»ប្រទេសស៊ុយអែត
5. ព្រះរាជវាំងក្រុង«អូស្លូ»ប្រទេសន័រវែស
6. ព្រះរាជវាំង«ហូលីរូដ»ក្រុងអេឌីនបារ៉ា ប្រទេសស្កុតលែន
7. ព្រះរាជវាំង«អាំស្ទែដាំ»ប្រទេសហូឡង់
8. ព្រះរាជវាំងក្រុង«ព្រុចសែល»ប្រទេសបែលហ្ស៊ិក
9. ព្រះរាជវាំងប្រទេសម៉ូណាកូ
10. ព្រះរាជវាំងក្រុង«បាងកក»ប្រទេសថៃ
11. ព្រះរាជវាំងប្រទេសតុងហ្គា
12. ព្រះរាជវាំង«ដ្រតទីងហេម»ប្រទេសស៊ុយអែត
13. ព្រះរាជវាំង«អារាងជេស»ប្រទេសអេស្ប៉ាញ
14. ព្រះរាជវាំង«រាបាត់»ប្រទេសម៉ារ៉ុក
15. ព្រះរាជវាំង«អាម៉ាន់»ប្រទេសហ្សកដានី
16. ព្រះរាជវាំង«តូក្យូ»ប្រទេសជប៉ុន
17. ព្រះរាជវាំងប្រទេស ប៊ូតង់
ពិតជាមានគំនិតល្អមែន! បុរសម្នាក់បញ្ចេញគំនិតរចនាខ្លោងទ្វាអបអរថ្ងៃបុណ្យអុំទូក ទទួលការគាំទ្រយ៉ាងខ្លាំង