ចាំថ្ងៃរៀបការយូរពេក…! បុរស​ម្នាក់ នាំគូរដណ្តឹង​ចូលផ្ទះសំណាក់ សម្ភោធមុនរៀបការបានសម្រេច​៤ដង

ចាំថ្ងៃរៀបការយូរពេក…! បុរស​ម្នាក់ នាំគូរដណ្តឹង​ចូលផ្ទះសំណាក់ សម្ភោធមុនរៀបការបានសម្រេច​៤ដង ម្ដាយ​ខាង​ស្រី​ប្ដឹង​ប៉ូលិស​ចាប់ដាក់ខ្នោះ។

តាកែវៈ ហេតុការណ៍​នេះ នៅ​ចំណុច​ផ្ទះសំណាក់​មួយកន្លែង យីហោ សុខសាន្ត ស្ថិតនៅ​រាជធានី​ភ្នំពេញ ។ បុរស​ម្នាក់ ដោយសារតែចាំថ្ងៃរៀបការយូរពេក ក៏​សម្រេចចិត្ត​នាំគូរ​ដណ្តឹង​ថ្មីថ្មោង ​ចូលដេក​ផ្ទះសំណាក់​ហើយ​រួមមេត្រី​ជាមួយ​នាង​បានសម្រេច​ដល់​ទៅ៤ដង រួច​ដឹក​នាង​មក​ផ្ទះ​វិញ រួច​មិនយូ​ប៉ុន្មាន​ក៏ត្រូវ​បាន​សមត្ថកិច្ច​នគ​របាល​ចាប់ខ្លួន​តាម​ពាក្យបណ្ដឹង​របស់​អនាគត​ម្ដាយក្មេក​ដោយសារតែ​បុរស​នោះ បាន​នាំ​កូនស្រី​របស់គាត់​ទៅ​ដេក​នៅផ្ទះ​សំណាក់​ទាំង​មិនទាន់​រៀបការ។
លោក​អធិការ​ស្រុក​ត្រាំកក់​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ប៊ូ រិទ្ធី ភេទ​ប្រុស អាយុ២១ឆ្នាំ រស់នៅ​ភូមិ​ត្រាវ​ឯម ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ ។
បើតាម​សម្តី​ស្ត្រី​ឈ្មោះ ចេ​ប សំ​ហ៊ី ត្រូវជា​ម្ដាយ​របស់​នារី​រងគ្រោះ​បាន​និយាយប្រាប់​សមត្ថកិច្ច​ថា កាលពី​ខែមិថុនា ឆ្នាំ២០១៧ ជនសង្ស័យ​បាន​នាំ​ឪពុកម្ដាយ និង​បងប្អូន​មក​ចូល​ស្តីដណ្ដឹង​កូនស្រី​របស់គាត់​តាម​ប្រពៃណី​ទំ​នៀម​ទម្លាប់ រហូតដល់​អោយ​ស្នាក់នៅ​ក្នុងផ្ទះ​ជាមួយគ្នា ដឹក​គ្នា​ទៅ​ធ្វើការ​ជាធម្មតា តែ​ពុំ​បានអោយ​ដេក​នៅ​ជាមួយគ្នា​ទេ ។ នៅ​ថ្ងៃកើតហេតុ ឈ្មោះ ប៊ូ រិទ្ធី បាន​យក​ម៉ូតូ​មក​ឌុប​កូនស្រី​គាត់​ត្រូវជា​គូ​ដណ្ដឹង ចេញពី​ធ្វើការ​រោងចក្រ​ហើយ​បាន​ដឹក​ទៅ​ភ្នំពេញ រួច​ចូល​ផ្ទះសំណាក់​រួមរក្ស​គ្នា​បានសម្រេច៤ដង លុះដល់​ព្រឹក​ ជនសង្ស័យ​បាន​ដឹក​កូនស្រី​គាត់​មក​ផ្ទះ​វិញ​ក៏បាន​ប្រាប់​គាត់ ពី​ដំណើរ​ដែល​ពួកគេ​បាន​ប្រព្រឹត្ត ទើប​គាត់​ប្ដឹង​អោយ​សមត្ថ​កិច្ចចាត់ការ​តាមផ្លូវ​ច្បាប់។
បច្ចុប្បន​ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់៕

No comments