គ្រាន់តែចាញ់កូនក្នុងពេលមានផ្ទៃពោះសោះ តើកូនឈ្នះអ្វីខ្លះពីម្តាយទៅ?
ស្ត្រីមានផ្ទៃពោះស្ទើតែ ៨៥ភាគរយហើយដែលមានអារម្មណ៍ចង់ក្អួត ឬចង្អោក្នុងពេលពួកគេមានផ្ទៃពោះនៅត្រីមាសដំបូង។ នេះហើយដែលខ្មែរយើងហៅថាការចាញ់កូន។ បើយោងទៅតាមការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Journal of Reproductive Toxicology បានឲ្យដឹងថា ការចាញ់កូនមានតម្លៃណាស់ ព្រោះតែវាផ្តល់ប្រយោជន៍ដល់កូនក្នុងផ្ទៃ។
ការសិក្សាដដែលនេះបានបង្ហាញថា ស្ត្រីដែលធ្លាប់មានអាការៈក្អួត និងចង្អោ គឺមិនងាយរលូតកូនទេ ហើយក៏សម្រាលកូនប្រកបដោយសុខភាពល្អដែរ ហើយក្នុងនោះមាន៦,៤ភាគរយប៉ុណ្ណោះ ដែលកូនត្រូវសម្រាលមិនគ្រប់ខែ ខណៈពេលដែលស្ត្រីមិនធ្លាប់ចាញ់កូនសោះ មាន ៩,៥ភាគរយ សម្រាលកូនមិនគ្រប់ខែ។
ធម្មតា ការចាញ់កូនបង្កឡើងដោយការកើនឡើងរបស់អ័រម៉ូនមួយឈ្មោះថា Human Chorionic Gonadotropin ដែលបង្កើតឡើងដោយសុក តាំងពីត្រីមាសទីមួយមកម្លេះ។ ឥឡូវនេះ បើសិនជាអ្នកមានផ្ទៃពោះ ហើយមិនមានរោគសញ្ញាចាញ់កូនសោះ ក៏មិនបាច់បារម្ភដែរ។ កាលណា បើសិនជាចាញ់កូនធ្ងន់ធ្ងរពេគ វាអាចបណ្តាលឲ្យគុណភាពនៃជីវិតរបស់ស្ត្រីថយចុះទៅវិញទេ។
ទោះបីជាយ៉ាងណាក៏ដោយ ចូរទាក់ទងគ្រូពេទ្យជានិច្ចកាលណាអ្នកមានអាការៈចាញ់កូន ជាពិសេសពេលវាមានលក្ខណៈធ្ងន់ធ្ងរតែម្តង។ ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដែលអាចជួយសម្រាលអាការៈចាញ់កូនបាន៖

- ញ៉ាំអាហារតិចៗ តែច្រើនដង
- ញ៉ាំទឹកឲ្យបានច្រើន
- ខាំញ៉េញខ្ញីលេងពេលមានអារម្មណ៍ចង់ក្អួត
- ញ៉ាំនំស្រួយៗលេង
- គេងឲ្យបានច្រើន៕
អត្តទាក់ទង
អត្ថប្រយោជន៍ហួសស្មាននៃពងក្ងានដែលស្ត្រីមានផ្ទៃពោះមិនទាន់បានដឹង!ចែកគ្នាដឹងផង
ប្រជាពលរដ្ឋខ្មែរ មួយចំនួនមានជំនឿថា ការញ៉ាំពងក្ងាន នឹងជួយឲ្យទារកលូតលាស់បានល្អ រហ័សរហួន និងឆ្លាតវាងវៃទៀតផង។ ពងក្ងាន គឺជាអាហារដែលប៉ូវដល់គភ៌ និងធ្វើឲ្យទារកក្នុងផ្ទៃ ធំធាត់ប្រកបដោយភាពឆ្លាតវៃ។ដោយសារតែហេតុនេះហើយ ទើបធ្វើឲ្យពងក្ងាន មានតម្លៃថ្លៃគួរសម (មួយគ្រាប់ ប្រហែល ១ ម៉ឺនរៀល)។– ជាម្តាយរបស់កូនពីរនាក់ លោកស្រី ងួន ណាវី បានឲ្យដឹងថា ៖ “ខ្ញុំមិនច្បាស់ទេ ប៉ុន្តែ ខ្ញុំលឺពាក្យនេះ តាំងពីតូចមកម្លេះ ហើយកូនប្រុសដំបូងរបស់ខ្ញុំ គឺថារពឹស មហារពឹស ហើយឆ្លាតមែន។ នេះគឺថា ខ្ញុំញ៉ាំបានតែ ៦ គ្រាប់ប៉ុណ្ណោះ។ ចំពោះកូនស្រីទីពីរខ្ញុំវិញ មិនត្រឹមតែញ៉ាំពងទេ តែញ៉ាំទាំងមេទៀត អញ្ចឹង ចាំមើលគេធំបន្តិចសិនទៅ ទើបអាចនិយាយបាន”។– ដៃមួយអោបពោះ ដៃមួយកាន់ពងក្ងាន លោកស្រី ចាន់ រដ្ឋា បានរៀបរាប់ប្រាប់យើងខ្ញុំថា ៖ “មិត្តភក្តិ និងបងប្អូនខ្ញុំទាំងអស់ សុទ្ធតែញ៉ាំពងក្ងាន មុនពេលកើតកូន។ តែខ្ញុំសង្កេតឃើញថា មានកូនខ្លះឆ្លាត កូនខ្លះរពឹស កូនខ្លះ ក៏សម្ងំស្ងៀមទ្រឹង។ ខ្ញុំចេះតែញ៉ាំ ឲ្យបានពីរបីគ្រាប់ដែរទៅ ព្រោះ វាគ្មានខាតអីទេ”។
សារៈប្រយោជន៍ នៃពងក្ងាន១. ពងក្ងាន សម្បូរសារធាតុចិញ្ចឹម ដូចជា ប្រូតេអ៊ីន ខ្លាញ់ វីតាមីន និងសារធាតុរ៉ែ
២. ពងក្ងាន មានផ្ទុកវីតាមីន A, D, E វីបូហ្លាវីន ថ្យាមីន ជាតិដែក ផូស្វ័រ និងកាល់ស្យូម
៣. កូលីន (Choline) ៖ ពងក្ងានមួយ មានជាតិកូលីនប្រហែល ៣៧៩ មីលីក្រាម (កូលីន មានតួនាទីយ៉ាងសំខាន់ ក្នុងការលូតលាស់នៃកោសិកា)
៤. ពងក្ងាន ជួយដល់ការលូតលាស់ របស់ខួរក្បាល និងកោសិកាសរសៃប្រសាទ។វីតាមីន និងសារធាតុចិញ្ចឹមល្អៗទាំងនេះហើយ ដែលជាមូលហេតុ អាចនាំឲ្យកូនរបស់អ្នក មានសុខភាពល្អ និងឆ្លាតវៃ។ យ៉ាងណាមិញ បងប្អូនអាចញ៉ាំពីរបីគ្រាប់ទៅ កុំឲ្យស្តាយក្រោយ។ប្រុងប្រយ័ត្ន– បើអ្នកមិនអាចទ្រាំ នឹងរសជាតិវាបានទេ ចូរកុំបង្ខំញ៉ាំវាអី អ្នកអាចញ៉ាំពងមាន់ ឬពងទាបានដូចគ្នា
– ពងក្ងាន មានកូលេសស្តេរ៉ុលខ្ពស់ ដូច្នេះ ស្ត្រីជាម្តាយគួរមានការប្រុងប្រយ័ត្ន ហើយយកល្អ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញ៕
ប្រជាពលរដ្ឋខ្មែរ មួយចំនួនមានជំនឿថា ការញ៉ាំពងក្ងាន នឹងជួយឲ្យទារកលូតលាស់បានល្អ រហ័សរហួន និងឆ្លាតវាងវៃទៀតផង។ ពងក្ងាន គឺជាអាហារដែលប៉ូវដល់គភ៌ និងធ្វើឲ្យទារកក្នុងផ្ទៃ ធំធាត់ប្រកបដោយភាពឆ្លាតវៃ។
ដោយសារតែហេតុនេះហើយ ទើបធ្វើឲ្យពងក្ងាន មានតម្លៃថ្លៃគួរសម (មួយគ្រាប់ ប្រហែល ១ ម៉ឺនរៀល)។
– ជាម្តាយរបស់កូនពីរនាក់ លោកស្រី ងួន ណាវី បានឲ្យដឹងថា ៖ “ខ្ញុំមិនច្បាស់ទេ ប៉ុន្តែ ខ្ញុំលឺពាក្យនេះ តាំងពីតូចមកម្លេះ ហើយកូនប្រុសដំបូងរបស់ខ្ញុំ គឺថារពឹស មហារពឹស ហើយឆ្លាតមែន។ នេះគឺថា ខ្ញុំញ៉ាំបានតែ ៦ គ្រាប់ប៉ុណ្ណោះ។ ចំពោះកូនស្រីទីពីរខ្ញុំវិញ មិនត្រឹមតែញ៉ាំពងទេ តែញ៉ាំទាំងមេទៀត អញ្ចឹង ចាំមើលគេធំបន្តិចសិនទៅ ទើបអាចនិយាយបាន”។
– ដៃមួយអោបពោះ ដៃមួយកាន់ពងក្ងាន លោកស្រី ចាន់ រដ្ឋា បានរៀបរាប់ប្រាប់យើងខ្ញុំថា ៖ “មិត្តភក្តិ និងបងប្អូនខ្ញុំទាំងអស់ សុទ្ធតែញ៉ាំពងក្ងាន មុនពេលកើតកូន។ តែខ្ញុំសង្កេតឃើញថា មានកូនខ្លះឆ្លាត កូនខ្លះរពឹស កូនខ្លះ ក៏សម្ងំស្ងៀមទ្រឹង។ ខ្ញុំចេះតែញ៉ាំ ឲ្យបានពីរបីគ្រាប់ដែរទៅ ព្រោះ វាគ្មានខាតអីទេ”។
សារៈប្រយោជន៍ នៃពងក្ងាន
១. ពងក្ងាន សម្បូរសារធាតុចិញ្ចឹម ដូចជា ប្រូតេអ៊ីន ខ្លាញ់ វីតាមីន និងសារធាតុរ៉ែ
២. ពងក្ងាន មានផ្ទុកវីតាមីន A, D, E វីបូហ្លាវីន ថ្យាមីន ជាតិដែក ផូស្វ័រ និងកាល់ស្យូម
៣. កូលីន (Choline) ៖ ពងក្ងានមួយ មានជាតិកូលីនប្រហែល ៣៧៩ មីលីក្រាម (កូលីន មានតួនាទីយ៉ាងសំខាន់ ក្នុងការលូតលាស់នៃកោសិកា)
៤. ពងក្ងាន ជួយដល់ការលូតលាស់ របស់ខួរក្បាល និងកោសិកាសរសៃប្រសាទ។

វីតាមីន និងសារធាតុចិញ្ចឹមល្អៗទាំងនេះហើយ ដែលជាមូលហេតុ អាចនាំឲ្យកូនរបស់អ្នក មានសុខភាពល្អ និងឆ្លាតវៃ។ យ៉ាងណាមិញ បងប្អូនអាចញ៉ាំពីរបីគ្រាប់ទៅ កុំឲ្យស្តាយក្រោយ។
ប្រុងប្រយ័ត្ន
– បើអ្នកមិនអាចទ្រាំ នឹងរសជាតិវាបានទេ ចូរកុំបង្ខំញ៉ាំវាអី អ្នកអាចញ៉ាំពងមាន់ ឬពងទាបានដូចគ្នា

Post a Comment