តោះ! រៀនធ្វើភេសជ្ជៈពីផ្លែត្រប់វែង ដែលមិនត្រឹមតែផ្តល់ប្រយោជន៍ ចំពោះសុខភាពទេ ថែមទាំងអាចសម្រកទម្ងន់បានទៀត
ផ្លែត្រប់វែងត្រូវបានគេដឹងថាមានគុណប្រយោជន៍ជាច្រើនចំពោះសុខភាពរាងកាយ។ តែការពិតទៅការទទួលទានទឹកធ្វើចេញពីផ្លែត្រប់ក៏មានគុណសម្បត្តិជាច្រើនដែរ។
តោះមកមើលពីគុណសម្បត្តិ និងរបៀបធ្វើទឹកផ្លែត្រប់ទាំងអស់គ្នា៖
# គុណសម្បត្តិទឹកផ្លែត្រប់វែង
- ទឹកផ្លែត្រប់សម្បូរទៅដោយជាតិទឹក ជាតិកាកសសៃហ្វៃបឺ(Fiber) សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុរ៉ែសំខាន់ៗដែលល្អចំពោះសុខភាពរាងកាយ
- សម្បូរទៅដោយសារធាតុចិញ្ចឹមល្អៗជាច្រើន តែមានជាតិកាឡូរីតិចដែលមិនធ្វើឱ្យធាត់
- ជាថ្នាំបញ្ចុះទឹកនោមយ៉ាងមានប្រសិទ្ធភាព ជាពិសេសបំបាត់អាការហើមតាមរាងកាយ
- អាចជួយបំបាត់ខ្លាញ់ក្បាលពោះ និងធ្វើឱ្យស្រកទម្ងន់តាមសេចក្តីប្រាថ្នាដោយគ្រាន់តែផឹកទឹកផ្លែត្រប់មួយកែវជារៀងរាល់ថ្ងៃ (ត្រឹមតែ៧ថ្ងៃ) ហើយទទួលទានរបបអាហារដែលមានប្រយោជន៍ និងហាត់ប្រាណមួយថ្ងៃឱ្យបានកន្លះម៉ោងបន្ថែម
- ជួយបណ្តេញ និងបន្សាបជាតិពុលនៅក្នុងខ្លួន ជាពិសេសកាត់ជាតិខ្លាញ់អាក្រក់ កូឡេស្តឺរ៉ល់ និងកាឡូរីពីរាងកាយ
- ជួយឱ្យពោះវៀនដំណើរការល្អ ប្រឆាំងនឹងការទល់លាមក
- មានសារធាតុប្រឆាំង និងការពារពីជំងឺផ្សេងៗដូចជាជំងឺមហារីក និងជំងឺបេះដូង
- មានជាតិប៉ូតាស្យូម និងសូដ្យូមដែលជំនួយប្រព័ន្ធសសៃប្រសាទ និងសសៃឈាមបេះដូង
- ជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម ដែលមានប្រយោជន៍សម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម
- មានជាតិអាស៊ីតហ្វូលិក ដែលល្អសម្រាប់សុខភាពឆ្អឹង
- ជួយដល់សុខភាពថ្លើម និងការពារពីជំងឺថ្លើម
- សម្បូរទៅដោយជាតិម៉ាញ៉េស្យូម និងជាតិដែក ដែលអាចជួយការពារពីភាពស្លេកស្លាំង និងធ្វើឱ្យប្រព័ន្ធភាពស៉ាំក្នុងរាងកាយកាន់តែរឹងមាំ។
# វិធីធ្វើទឹកផ្លែត្រប់វែង
វិធីទី១៖
ងាយៗដោយគ្រាន់តែយកផ្លែត្រប់វែង១ល្មម ចិតសម្បកចេញឱ្យបានស្អាត កាត់ជាចំណិតដុំល្មម រួចច្រកក្នុងកែវដែលបិទមាត់ជិតជាមួយនឹងទឹកស្អាតកន្លះលីត្រទុកចោលឱ្យបានមួយយប់សិន ទើបអាចយកមកប្រើការបាន។ ពេលព្រឹកឡើង និងថ្ងៃបន្ទាប់អ្នកអាចទទួលទានវាបានហើយ ដោយដាក់ក្រូចឆ្មារបន្ថែមក៏បាន។
វិធីទី២៖
- ដោយគ្រាន់តែយកផ្លែត្រប់១ទំហំល្មម ចិតសម្បកចេញឱ្យបានស្អាត លាងទឹកចេញរួចចិតជាចំណិតស្តើងល្មម
- យកទឹក១លីត្រដាំឱ្យពុះ រួចដាក់ផ្លែត្រប់វែងដែលចិតរួចចូល រំងាស់ឱ្យបាន ២០ ទៅ ២៥នាទីរហូតដល់ផ្លែត្រប់ទន់រលួយ សឹមយកចេញទុកឱ្យត្រជាក់ឱ្យបាន ១ម៉ោង
- រួចច្រោះយកតែទឹកដាក់នៅក្នុងដបបិទមាត់ជិត ហើយច្របាច់ទឹកក្រូចឆ្មាកន្លះផ្លែបន្ថែមជាការស្រេច។
អ្នកគួរតែទទួលទានទឹកផ្លែត្រប់នេះជារៀងរាល់ថ្ងៃមុនពេលទទួលទានអាហារឱ្យបាន១សប្តាហ៍នោះអ្នកនឹងឃើញពីភាពខុសប្លែកដែលមិនគួរឱ្យជឿ។ បន្ទាប់មកអ្នកក៏អាចទទួលទានវារហូតដល់ពេញមួយខែក៏បានដែរ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពចំពោះសុខភាពរាងកាយ និងការសម្រកទម្ងន់៕
ប្រភព៖khmerload





Post a Comment