បងប្អូននៅចំាបានទេតើតារាស្រីណាខ្លះ ដែលត្រូវខ្មាន់កំាភ្លើងបាញ់ប្រហារយ៉ាងសារហាវ នៅក្នុងប្រទេសកម្ពុជា?
តើតារាស្រីណាខ្លះ ដែលត្រូវខ្មាន់កំាភ្លើងបាញ់ប្រហារយ៉ាងសារហាវ នៅក្នុងប្រទេសកម្ពុជា? ទៅទស្សនាទាំងអស់គ្នា
១ – តារាសម្ដែងអ្នកស្រី ពិសិដ្ឋ ពីលីកា
អ្នកស្រី ពិសិដ្ឋ ពិលីកា ត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃទី ០៦ ខែ កក្កដាឆ្នាំ ១៩៩៩។
អ្នកស្រីពិសិដ្ឋ ពិលីកា ជាសាស្រ្ដាចារ្យនៃសកលវិទញយាល័យ ភូមិន្ដ និង វិចិត្រសិល្បៈ និងជាតារ៉ាភាពយន្ដដ៏ល្បី ដែលត្រូវបានឃាតករ បាញ់សម្លាប់នៅកណ្ដាលថ្ងៃត្រង់ នៅថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ១៩៩៩ អ្នកស្រីត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត តែដោយសារតែសណ្ឋានភាពធ្ងន់ធ្ងរ អញនកស្រីបានស្លាប់នៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ១៩៩៩។ ឃាតកម្មនេះមិនម៉ែនជាសោដនាដ្ថកម្មរបស់គ្រូសារអ្នកស្រី ពិសិដ្ឋ ពិលីកាតែម្នាក់នោះទេ តែជាការសោកស្ដាយរបស់ប្រជាពលរដ្ឋជាច្រើនពាន់នាក់ និងជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់មួយនៅកម្ពុជា។ កាលនោះអ្នកខ្លះជេរប្រទិច ដាក់បណ្ដាសារ ឃាតករ និង ជុំរុញអោយអាជ្ញាធរ តាមចាប់ឃាតករដាក់គុកអោយខានតែបាន។
នៅក្នុងមន្ទីរពេទ្យ សាច់ញាតិដែលនៅសេសសល់របស់គាត់ បានឈរនៅជុំវិញគាត់ ហើយអ្នកទាំងអស់នោះ បានឮគាត់និយាយសួរថា «ហេតុអី ហេតុអីបានជាគេធ្វើដូចនេះមកលើរូបខ្ញុំ? ខ្ញុំមិនដែលធ្វើអាក្រក់ចំពោះអ្នកណាម្នាក់ទេ» ។
នៅថ្ងៃទី ១៣ ខែ កក្កដា វេលាម៉ោង ៦ និង៣០នាទី ព្រឹក គាត់ក៏បានលាចាកលោកទៅ ដោយបន្សល់ទុក្ខនូវស្នាមទឹកភ្នែករមៀលធ្លាក់ចុះមក និងសំណួរគ្មានចំលើយជាច្រើន។

២ – តារាចម្រៀងអ្នកនាង ទូច ស៊ុននិច
តារាចម្រៀងគ្រងតំណែងកំពូលក្នុងអំឡុងឆ្នាំ២០០០ នាង ទូច ស៊ុននិច បានទទួលរងការវាយប្រហារយ៉ាងសាហាវពីខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណនៅថ្ងៃទី២១ តុលា ឆ្នាំ២០០៣ នៅខណៈពេលដែលនាង និងម្តាយដើរចេញពីហាងលក់ទំនិញមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ។ នៅពេលនោះម្តាយរបស់តារាចម្រៀងរូបនេះបានទទួលរងការបាញ់ប្រហាររហូតស្លាប់នៅនឹងកន្លែងកើតហេតុរីឯទូច ស៊ុននិចបានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរនិងបានទទួលការជួយសង្គ្រោះភ្លាមៗផងដែរ។
ពាក់ព័ន្ធនឹងការបាញ់ប្រហារនេះ លោក សុះ ម៉ាច បានឲ្យដឹងក្រោយបានជួបផ្ទាល់នឹងទូច ស៊ុននិច និងឪពុកថា គ្រាប់កាំភ្លើងដែលខ្មាន់កាំភ្លើងប្រើនោះមិនមែនជាគ្រាប់ធម្មតាទេ គឺជាគ្រាប់ដែលមានសារធាតុគីមីម្យ៉ាងដែលគេប្រើកុំឲ្យមនុស្សមានចលនា។
លោកនិយាយថា៖«បើនិយាយពីគ្រាប់កាំភ្លើងនោះ គឺឧក្រិដ្ឋជនប្រើដើម្បីបំផ្លាញមនុស្សនោះជាគ្រាប់កាំភ្លើងមិនអាចព្យាបាលបាន ខ្ញុំចង់និយាយអ៊ីចឹង។ គ្រាប់នោះគឺគ្រាប់គីមី បើទោះជាគាត់ជារបួសក៏មិនអាចកម្រើកបានដែរ»។
ប៉ុន្តែទោះបីជាយ៉ាងណា ទូច ស៊ុននិច នៅមានសង្ឃឹមនឹងអាចមានចលនាឬក៏សកម្មភាពវិញ ដោយសារតែនាងមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលអាមេរិក ហើយនៅពេលនេះ រដ្ឋាភិបាលអាមេរិកកំពុងចាត់វិធានការស្រាវជ្រាវស្វែងរកការផលិតថ្នាំដើម្បីជួយសង្គ្រោះនាង។
លោកនិយាយថា៖«នៅពេលនេះ ទូច ស៊ុននិច ពឹងលើរដ្ឋាភិបាលអាមេរិក គេស្វែងរកថ្នាំជួយព្យាបាលនាង ព្រោះគេបានពិនិត្យហើយ ឃើញថា នោះជាគ្រាប់គីមី។ ខ្ញុំចាត់ទុកថា នោះជាអំពើឧក្រិដ្ឋកម្មដ៏ថោកទាបបំផុត ខ្ញុំសូមថ្កោលទោស ខ្ញុំសោកស្តាយ ទោះក្នុងកាលៈទេសៈណាក៏ដោយ ពួកគាត់ជានារីទន់ខ្សោយ ហេតុអ្វីធ្វើបែបនោះលើពួកគាត់?»។
៣ – តារាចម្រៀងកញ្ញា ពៅ បញ្ញាពេជ្រ
តារាចម្រៀង ពៅ បញ្ញាពេជ្រ ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់ប្រហារមកលើរូបនាងយ៉ាវសាហាវ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៧ នៅវេលាម៉ោង៦ៈ២០នាទីព្រឹក នៅមុខសាលាភាសាបរទេសមួយ ក្បែររបងក្រសួងឧស្សាហកម្មរ៉ែ និងថាមពល បណ្តាលឲ្យតារារូបនេះទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម ចុងក្រោយបន្តទៅប្រទេសថៃ ហើយនៅពេលនេះនាងបានវិលមកកម្ពុជាវិញហើយដោយរស់នៅក្នុងសភាពជាជនពិការដូចនឹងតារាចម្រៀងទូច ស៊ុននិចផងដែរ។ ហើយចំពោះមូលហេតុករណីបាញ់ប្រហារនេះគឺមិនច្បាស់លាស់នោះទេ ហើយចំពោះការកំណត់មុខសញ្ញាឃាតកនិងអ្នកពាក់ព័ន្ធមកផ្តន្ទាទោសគឺមិនមានពន្លឺសូម្បីបន្តិចផងដែរ។
៤ – តារាចម្រៀងអ្នកនាង សាន ស្រីឡៃ
អតីតបេក្ខជន The Voice Cambodia Season II អ្នកនាង សាន ស្រីឡៃ ទទួលមរណៈភាពនៅល្ងាចថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០១៧ ដោយសារការបាញ់ប្រហារពីសំណាក់ខ្មាន់កាំភ្លើងមួយរូប ដែលគេស្គាល់ថាជាស្វាមីរបស់អ្នកនាង។ បន្ទាប់ពីបាញ់សម្លាប់នាងរួចខ្មាន់កាំភ្លើងក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយស្លាប់នៅនឹងកន្លែងកើតហេតុទាំងពីរនាក់តែម្ដង។ ចំពោះមូលហេតុនៃការបាញ់សម្លាប់នេះសមត្ថិកិច្ចសន្និដ្ឋានថា ជាករណីប្ដីប្រច័ណ្ទប្រពន្ធរហូតឈានដល់ការបាញ់សម្លាប់ប្រពន្ធនិងខ្លួនឯងដូច្នេះ៕

Post a Comment