ពិការជើងតែមិនពិការចិត្ត រកស៊ីសុចរិតចិញ្ចឹមប្រពន្ធកូន ទាំងកាយទ្រុឌទ្រោម
កំពុង អូស រទេះ អេតចាយ នៅ ក្រោម កម្ដៅ ថ្ងៃ ដ៏ ក្ដៅ ខ្លាំង ដោយ ប្រើ តែ ជើង ម្ខាង និង ឈើ ច្រត់ មួយ ដើម បុរស មាន រាង ស្គម មួយ រូប បាន រៀប រាប់ ថា លោក មាន ឈ្មោះ ស្រេ វីរៈ ហើយ មាន មុខ របរ ជា អ្នក ដើរ ទិញ អេតចាយ ។
បុរស ដែល មាន ស្រុក កំណើត នៅ ខេត្ត កណ្ដាល រូប នេះ បាន រំលឹក ថា លោក បាន មក រស់ នៅ ទី ក្រុង ភ្នំពេញ ប្រមាណ ជាង ១០ ឆ្នាំ មក ហើយ ដើម្បី ស្វែង រក ការងារ ធ្វើ ព្រោះ តែ ជីវភាព ខ្វះខាត និង ធ្លាក់ ខ្លួន ក្លាយ ជា ជន ពិការ ជើង មួយ រូប ។ ដំបូង ឡើយ លោក មាន ការ ងារ ជា អ្នក ចាក់ ជើង ឆត្រ ស៊ីម៉ង់ អោយ គេ ប៉ុន្តែ ដោយ សារ ថៅកែ ជំពាក់ លុយ មិនព្រម បើក អោយ លោក ក៏ សម្រេច ចិត្ត ឈប់ ធ្វើ ការ កន្លែង នោះ ហើយ បាន មក សុំ ការ ងារ ថ្មី ពី ថៅកែ អេតចាយ មួយ រូប ។ ដោយ ក្ដី អាណិត ស្រលាញ់ ថៅកែ អេតចាយ ក៏ អនុញ្ញាត អោយ សង់ ខ្ទម តូច មួយ លើ ដី របស់ គាត់ ដើម្បី ស្នាក់ នៅ និង ប្រកប របរ នេះ វិញ ។ មិន តែ ប៉ុណ្ណោះ គាត់ ក៏ អោយ ខ្ចី រទេះ និង ផ្ដល់ លុយ ៣ ម៉ឺន រៀល សម្រាប់ ធ្វើ ដើម រក ស៊ី ទៀត ផង ។
លោក បាន ថ្លែង ថា ក្រោយ មក លោក ក៏ ជួប នឹង ប្រពន្ធ របស់ លោក ដែល ជា អ្នក ទិញ អេតចាយ ដូច គ្នា ហើយ ក៏ ទទួល បាន នូវ ចំណង ដៃ កូន ២ នាក់ ដោយ បច្ចុប្បន្ន ម្នាក់ មាន អាយុ ៦ឆ្នាំ និង ម្នាក់ ទៀត មាន អាយុ ៣ ឆ្នាំ ។ ដោយ សារ ជីវភាព ក្រីក្រ រក ព្រឹក ខ្វះ ល្ងាច លោក ពុំ មាន លទ្ធភាព បញ្ជូន កូន ទៅ សាលា រៀន នោះ ឡើយ ប៉ុន្តែ ថ្ងៃ មួយ ពេល ដែល លោក អូស រទេះ អេតចាយ ដឹក កូន ទៅ ជាមួយ ក៏ មាន សមាជិក អង្គ ការ ក្រៅ រដ្ឋាភិបាល ម្នាក់ បាន ឃើញ ហើយ បាន អនុញ្ញាត អោយ កូន របស់ គាត់ ចូលរៀន ដោយ ឥត គិត ថ្លៃ នៅ សាលា អង្គការ ។
បុរស វ័យ ៣៨ ឆ្នាំ រូប នេះ បាន និយាយ ថា ក្នុង មួយ ថ្ងៃ លោក អាច រក ចំណូល បាន ពី ៥ -៨ ពាន់ រៀល ប៉ុន្តែ ថ្ងៃ ខ្លះ ក៏ អូស រទេះ ទទេ មក ផ្ទះ ផង ដែរ ។ លោក បាន ពន្យល់ ថា ដោយ សារ តែ ឥឡូវ តម្លៃ នៃ អេតចាយ ចុះ ថោក ខ្លាំង ម្ល៉ោះ ហើយ មនុស្ស ភាគ ច្រើន មិន សន្សំ ទុក ដូច កាល ពី មុន ឡើយ គឺ ភាគ ច្រើន ពួក គាត់ បោះ ចោល ក្នុង ថង់ សំរាម តែ ម្ដង ។
ចំពោះ ការ លំបាក វិញ គឺ លោក មិន អាច ដើរ ឆ្ងាយ បាន នោះ ឡើយ ព្រោះ តែ លោក ពិការ ជើង ម្ខាង ។ ជាទូទៅ លោក អូស រទេះ បាន ២០០ ម៉ែត្រ រួច ត្រូវ ឈប់ សម្រាក ម្ដង ទើប បន្ត ដំណើរ ទៅ មុខ ទៀត ។ ពេល ខ្លះ ត្រូវ រុញ កាត់ ភ្លៀង ខ្យល់ និង ក្រោម កម្ដៅ ថ្ងៃ ដ៏ ក្ដៅ ខ្លាំង ។ ហើយ អ្វី ដែល លំបាក ជាង នេះ ទៀត គឺ ពេល អូស រទេះ ឡើង ទួល ចុះ ទួល ម្ដង ៗ ។
ថ្វី ត្បិត តែ ជីវិត ពោរពេញ ដោយ ការ លំបាក បែប នេះ ក្ដី ក៏ លោក បាន ពុះ ពារ ប្រកប របរ នេះ ជិត១០ឆ្នាំ មក ហើយ ដែរ ដើម្បី ចិញ្ចឹម ប្រពន្ធ កូន ដោយ លោក មិន បាន ដើរ សុំ ទាន គេ នោះ ឡើយ ។ លោក បាន លើក ឡើង ថា ការ ដើរ សុំ ទាន គេ គឺ ជា អ្វី ដែល ធ្វើ អោយ លោក ខ្មាស ។
បច្ចុប្បន្ន គ្រួសារ របស់ លោក កំពុង ស្នាក់ នៅ ក្នុង ខ្ទម តូច មួយ ក្នុង ដី ឡូ របស់ ថៅកែ អេតចាយ ដែល ស្ថិត នៅ ភូមិ សន្សំ កុសល I សង្កាត់ បឹង ទំពុន ខណ្ឌ មាន ជ័យ រាជ ធានី ភ្នំពេញ (ជិត បុរី ៩៩៩) ។
ប្រភព៖សប្បាយ



Post a Comment