ចាប់ជនដ៏សាហាវព្រៃផ្សៃនេះលើទឹកដីសៀមរាប​

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មុននេះ ឃាតករ​ដ៏សាហាវ​​ដែលចាក់​​សម្លាប់​អ្នក​មើលការខុសត្រូវអ៊ីន​ធើរ​ណេត​ក្នុង​បន្ទប់​ទឹក​ក្នុង​​រឿងគំនុំនោះ ត្រូវកម្លាំងសមត្ថកិច្ច​តាម​ចាប់​បានហើយ ស្ថិតនៅលើទឹកដី​ខេត្តសៀមរាប ខណៈជន​នេះគេចទៅ​ដល់​នោះ ។


គួររំលឹកថា ករណី​ចាក់​សម្លាប់​បុរស​មើល​ការ​ខុស​ត្រូវ​អ៊ី​ន​ធើ​រ​ណេ​តម្នាក់ បណ្តាល​ឱ្យ​ស្លាប់​ខ្ទាត​ឈាម​ពេញ​បន្ទប់ទឹក​នោះ ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​តា​ខ្មៅ​ឱ្យ​កោះសន្តិភាព​ដឹង​នា​រសៀល​ថ្ងៃ​ទី​០៣ មិថុនា នេះ​ថា មក​ទល់​ម៉ោង​នេះ នៅ​មិន​ទាន់​មាន​តម្រុយ​ឃាតករ​កំពុង​លាក់ខ្លួន​នោះ​ឡើយ ប៉ុន្តែ​កម្លាំង​បាន​កំណត់​មុខសញ្ញា​ស្គាល់​មុខ​និង​ស្គាល់​ផ្ទះ​របស់​ឃាតករ​ហើយ គ្រាន់តែ​សុំ​មិន​ទាន់​បង្ហាញ​ឈ្មោះ​នោះ ដើម្បី​ងាយស្រួល​ក្នុង​ការ​ស្រាវជ្រាវ​រក​ចាប់ខ្លួន ដោយ​កម្លាំង​កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​គ្រប់​ទីកន្លែង​ទាំងអស់ ។

​ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ ឈ្មោះ​រ័​ត្ន ពុទ្ធ​ថា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ស្តុក ឃុំ​ស្តុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ស្នាក់​និង​ជា​បុគ្គលិក​នៅផ្ទះ​បើក​អ៊ី​ន​ធើ​ណេ​ត​យីហោ «​ក្រុង​ណេ​ត​» ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅខេត្តកណ្តាល ។
រីឯ​ឃាតករ​ត្រូវ​សាក្សី​ម្នាក់​បង្ហើប​ថា មាន​សម្បុរ​.​ស ភេទ​ប្រុស អាយុ​ប្រហែល​២០​ឆ្នាំ ពាក់​អាវដៃវែង​ពណ៌​ផ្កាឈូក ស្លៀកខោ​ជើងវែង ពណ៌​ខ្មៅ មាន​ស្ពាយ​កាបូប​ពណ៌​ខ្មៅ ។ សមត្ថកិច្ច​ឱ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ ក្រោយ​ឃាតករ​រូប​នេះ​ធ្វើ​សកម្ម​ចាក់​សម្លាប់​ជន​រង​គ្រោះ​ហើយ បាន​រត់​ចេញពី​កន្លែង​កើតហេតុ​ចម្ងាយ​៥០​ម៉ែត្រ​ក៏​ដោះ​អាវ​ពណ៌​ផ្កាឈូក​នោះ​ចេញ ទៅ​ទិញ​អាវ​ជជុះ​ពាក់​ប្តូរ​វិញ ហើយ​គេចខ្លួន​បាត់​តែ​ម្តង ។

នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ផ្ទះ​របស់​ឃាតករ​ដែល​កំពុង​គេចខ្លួន​នេះ គឺ​ស្ថិត​នៅ​ម្តុំ​រោងចក្រ​បារី​មួយ​កន្លែង​(​ជិត​គល់​ស្ពាន​) ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ដោយ​ជួប​ផ្ទាល់​ជាមួយ​ស្ត្រី​ជា​ម្តាយ​របស់​ឃាតករ ។ ម្តាយ​បានឱ្យ​ដឹង​ថា រូប​គាត់​មិន​បានដឹង​រឿង​ដែល​កូនប្រុស​ធ្វើ​ដល់​ថ្នាក់​នេះ​ទេ គាត់​បានដឹង​តាម​រយៈ​ការ​ចុះ​ផ្សាយ​ព័ត៌មាន ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

ប្រភព​សមត្ថកិច្ច​ឱ្យ​ដឹង​ទៀត​ថា ឃាតករ​រូប​នេះ ទើបតែ​លែងលះ​ជាមួយ​ប្រពន្ធ ហើយ​បាន​វក់​នឹង​ល្បែងស៊ីសង​យ៉ាង​ខ្លាំង ជា​ពិសេស គឺ​ល្បែង​ចាក់​បាល់​តាម​អ៊ី​ន​ធើ​រ​ណេ​ត​តែ​ម្តង ដោយ​មក​លេង​នៅ​កន្លែង​កើតហេតុ​ខាងលើ ។ លុះ​លេង​យូរ​ៗ​ទៅ​មិនដឹង​ថា មាន​ទំនាស់​អ្វី​ជាមួយ​អ្នក​មើល​ការ​ខុស​ត្រូវ​កន្លែង​អ៊ី​ន​ធើ​រ​ណេ​ត ទើប​ឈាន​ចូល​ចាក់​សម្លាប់​បែប​នេះ ។



ប្រភព៖https://kohsantepheapdaily.com.kh/article/166359.html

No comments