រឿងស្ត្រីរកស៊ីផ្លូវភេទនៅវត្តភ្នំ៖ សមត្ថកិច្ចនឹងបន្តប្រមូលឲ្យអស់ប៉ះពាល់សណ្តាប់ធ្នាប់
ស្ត្រីរកស៊ីផ្លូវភេទនៅតំបន់វត្តភ្នំ នៅតែឃើញវត្តមានឈររង់ចាំរកអតិថិជនដដែល ដោយមិនឃើញអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការនៅឡើយទេ។ ហើយវាបានធ្វើឲ្យមានការបាត់បង់សណ្តាប់ធ្នាប់ និងជាពិសេសប៉ះពាលដល់ភ្ញៀវទេសចរណ៍មកកំសាន្តនៅរមណីយដ្ឋានវត្តភ្នំថែមទៀតផង។

ស្ត្រីរកស៊ីផ្លូវភេទទាំងនោះ គឺបានតុបតែងមុខយ៉ាងស្អាត ឈរពាក់ម៉ាស់ និងខ្លះបង្ហាញមុខជាចំហរ ឈររង់ចាំបម្រើសេវាផ្លូវភេទដល់បុរសៗនៅវត្តភ្នំ នៅសួនច្បារមុខស្ថានទូតអាមេរិក សួនច្បារមុខសាកលវិទ្យាល័យជាតិគ្រប់គ្រង។ នៅពេលដែលបុរសដែលត្រូវការសប្បាយ ត្រូវការ គឺគេចូលទៅទាក់ទងគ្នា និងនិយាយអំពីតម្លៃ នៅពេលត្រូវថ្លៃហើត គឺគេនាំគ្នាទៅឡើងឋានសួគ៌នៅផ្ទះសំណាក់ដែលនៅជិតៗនោះ។
ស្ត្រីរកស៊ីផ្លូវភេទឈ្មោះ ស្រីស្រស់ បាននិយាយថា ការរកស៊ីរបបនេះវាពិបាកណាស់ គេចពីសមត្ថកិច្ចដេញចាប់ ហើយក្នុងម៉ូយម្នាក់បានថ្លៃពី10$ ទៅ15$ ។ តែងាយស្រួយគឺមានលេខទូរស័ព្ទឲ្យម៉ូយទាក់ទងណាត់ទៅដេក។ ចំណែកស្រី យ៉ា បាននិយាយថា ទម្រាំតែរកម៉ូយបាន គឺពិបាកណាស់សមត្ថកិច្ចដេញចាប់ម្តងៗ ក្នុងមួយថ្ងៃរកបាន 3 ទៅ4ម៉ូយ ។ ហើយពេលសមត្ថកិច្ចគេយកទៅដាក់នៅមន្ទីរសង្គមកិច្ច អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ប៉ុន្តែមិនចេះនៅ ក៏រត់ចេញមកវិញ រកស៊ីបបនេះដដែល។ ចំណែកលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានថ្លែងបញ្ជាក់ថា សមត្ថកិច្ចនៅតែបន្តប្រមូលយកទៅមន្ទីរសង្គមកិច្ច ដើម្បីអបរំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ប្រមូលបន្តទៀតព្រោះប៉ះពាល់សណ្តាប់ធ្នាប់ណាស់។

សូមជម្រាបថា ស្ត្រីរកស៊ីផ្លូវភេទនៅតំបន់វត្តភ្នំ គឺមានយូរមកហើយ ប៉ុន្តែសមត្ថកិច្ចប្រមូលមិនដែលអស់នោះទេ ៕

Post a Comment