ឈឺផង យំផង រត់រកម៉ែអើយជួយផង ១ យប់ ១៥ ដង កូនទប់មិនរួចទេ…!
ជារឿងដ៏គួរឱ្យហួសចិត្ត និង នឹកស្មានមិនដល់មួយទៀតបានកើតឡើងនៅក្នុងប្រទេចិន ដោយមានកូនស្រីម្នាក់បានរត់មករកម្តាយឱ្យជួយ បន្ទាប់ពីរៀបការជាមួយមនុស្សដែលខ្លួនស្រឡាញ់ហើយបានពីររាត្រី ។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា មានស្ត្រីជាម្តាយម្នាក់ឈ្មោះ Li Zhimingអាយុ ៥៤ ឆ្នាំ មានប្តីឈ្មោះ Li Chao អាយុ៥៤ឆ្នាំដូចគ្នា រស់នៅខេត្តសានស៊ី ប្រទេសចិនបានរៀបរាប់ជីវិតកូនស្រីដ៏អភ័ព្វម្នាក់របស់ខ្លួនទាំងអារម្មណ៍ខ្លោចផ្សាចិត្តអាណិតកូនថា តាំងពីរៀបការមកទល់ពេលនេះ គាត់ទទួលបានកូនចំនួន ៨ នាក់ ក្នុងនោះស្រី ៥ នាក់ ហើយកូនស្រីដែលជួបបញ្ហានោះកូនស្រីពៅមានវ័យ ១៨ ឆ្នាំ ឈ្មោះ Li choa សព្វថ្ងៃចេញបម្រើការនៅរោងចក្រមួយក្នុងខេត្តដែលខ្លួនរស់នៅ ។
ស្ត្រីជាម្តាយបានបន្តរៀបរាប់ឱ្យដឹងថា កូនស្រីពៅនេះចូលធ្វើការតាំពីអាយុ ១៥ឆ្នាំមកម្ល៉េះ លុះមកដល់នាងពេញក្រមុំនៅអាយុ១៨ ឆ្នាំ នាងបានជាប់ជំពាក់អន្ទាក់ស្នេហ៍នឹងកំលោះម្នាក់ឈ្មោះ hongChav ដែលមានអាយុ២៨ឆ្នាំ គឺបងនាងទៅដល់មួយជួរឯណោះ។ស្ត្រីជាម្តាយចាប់អារម្មណ៍ថារាល់ពេលដែលកូនចេញពីធ្វើការ គាត់តែងបានស្តាប់ឮកូនស្រីនិយាយទូរស័ព្ទកប់យប់ជាញយដង និង ស្ងាត់ៗផង ទ្រាំមិនបានអ្នកស្រីក៏បានហៅកូនសួរនាំលើរឿងនេះ ទីបំផុតកូនស្រីក៏បានប្រាប់ពីដំណើរទំនងថានាងមានចិត្តស្នេហានឹងបុរសម្នាក់ទៅវិញទៅមកនាថ្មីៗនេះ តែមិនទាន់បង់ប្រាណខូចខាតអ្វីឡើយ ។
មិនជឿសម្តីកូនស្រីឡើយ ដោយគាត់ និង ប្តីបានយល់ថាកូនស្រីខ្លួនប្រហែលជាអស់ព្រហ្មចារីយ៍ព្រោះគិតយុវវ័យសម័យនេះទុកចិត្តមិនបានទេ តែត្រូវដងត្រូវផ្លែគ្នាគឺច្បាស់ណាស់ថានឹងស៊ីមុនការមិនខាន ។ ដោយប្រឈមនឹងខ្លាចអសោចកេរ្តិ៍ឈ្មោះ និង កិត្តិយសគ្រួសារ ស្ត្រីជាម្តាយបាននិយាយនឹងកូនស្រីឱ្យខាងប្រុសចូលតាមផ្លូវទៅតាមច្បាប់ដើម្បីបង្ការលើរឿងនេះខ្លាចកូនមានផ្ទៃពោះ ។ ខាងប្រុសក៏មិនបង្អង់ដែរ បានចូលស្តីភ្លាមៗដោយជុនបណ្ណាការត្រឹមតែ ៣៣៧៥.៣០ Chinese ប៉ុណ្ណោះ ។ ដោយចង់ឱ្យកូនបំពេញកិត្តិយស ទោះថ្លៃបណ្ណាការប៉ុន្មានក៏អនកស្រីទទួលដែរ ដោយថែមទាំងបានលក់គោ និង ជ្រូក ទប់នឹងថ្លៃចំណាយទៀតផង ។
ក្រោយរៀបការហើយ នៅយប់ផ្សំដំណេកដំបូងរឿងរ៉ាវបានកើតឡើង ដោយស្ត្រីជាម្តាយបានអាណិតកូនយ៉ាងខ្លាំងបន្ទាប់ពីឮកូនស្រីនិយាយថា កុំធ្ងន់ដៃពេកបង!បន្ទាប់មកទៀតក៏ស្រាប់តែឮកូនស្រីស្រែកយំថ្ងូរថា ឈឺណាស់! ឈឺណាស់! ប៉ុណ្ណឹងបានហើយ! ទោះជាយ៉ាងណាទំនួញរបស់នាងគ្មានប្រសិទ្ធភាពទេ ដោយសារតែប្ដីល្មោភកាមពេក។ យប់នោះនាងត្រូវប្តីបង្ខំរួមរ័កមិនតិចជាង ១៥ ដងឡើយក្នុងមួយយប់ទល់ភ្លឺ ធ្វើឱ្យគាត់អាណោចអធ័ម អាណិតកូនស្រីជាពន់ពេក ។ ស្ត្រីជាម្តាយនឹកស្តាយខ្លួន ដោយបានគិតខុសលើកូនខ្លួនដោយស្មានថាកូនអស់ព្រហ្មចារី តែតាមពិតនាងនៅក្រមុំសោះ យ៉ាងណាបានហួសទៅហើយមានតែលួងលោកកូនឱ្យទ្រាំ ខំអត់ នេះជាកម្មយើង ព្រោះជ្រុលលើកឱ្យគេហើយ ប៉ុន្តែកូនស្រីនៅតែយំ និង តបវិញថា ស្មានតែបានប្ដីស្រួល ដឹងឈឺអ៊ីចឹង ខ្ញុំលែងចង់បានប្ដីហើយម៉ែ។
លុះរាត្រីទី ២ ចូលមកដល់ កូនប្រសានោះបានផឹកថ្នាំបំប៉នកម្លាំង និង បានបង្ខំប្រពន្ធទៀត សូម្បីតែពេលថ្ងៃចែសក៏ចាប់ប្រពន្ធរួមរ័កដែរ។ឥឡូវកូនស្រីនេះ បានរត់ទៅធ្វេីការរោងចក្រផ្សេងទៀត ដោយជួលបន្ទប់រស់នៅម្នាក់ឯង ឯប្ដីកំពុងតាមរក ពុំដឹងអនាគតក្លាយទៅជាយ៉ាងណាទេ។ បើបន្ទោសប្ដីប្រពន្ធគាត់ក៏មិនត្រូវដែរ ព្រោះកូនស្រីនេះយកប្ដីខ្លួនឯងធ្លាប់ញ៉ែគ្នាតាមទូរស័ព្ទដឹងអី!ប៉ះប្ដីល្មោភកាមស៊ីមិនចេះឆ្អែត។អានរួចហើយសូមយកទៅគិតពិចារណាទាំងអស់គ្នាផង ៕



Post a Comment