ក្តៅៗ! ឧកញ៉ា ហុង ពីវ ព្រមទទួលទិញរថយន្ត ពីគ្រួសាររបស់ សាន ស្រីឡៃ ព្រមទំាងបានធ្វើរឿងមួយ...



បន្ទាប់​ពី​​តារា​ចម្រៀង​​ ពេជ្រ សោភា ទទូច​​ស្នើ​សុំ​ឲ្យ​ ឧកញ៉ា ហុង ពីវ ​​ឲ្យ​ជួយ​ទិញ​រថយន្ត​​​ម៉ាក​ Lexus 300 ​ដែល​អ្នក​នាង សាន ស្រីឡៃ បាន​ទិញ​បង់​រំលោះ​​ពី​​មីក្រូហិរញ្ញវត្ថុ​​ពិភពថ្មី​អំឡុង​ពេល​នាង​នៅ​រស់​ឲ្យ​យក​ទៅ​វិញ​ ព្រោះ​ម្ដាយ​ និង​កូន​គ្មាន​លទ្ធភាព​បង់​រំលោះ​បន្ត​។
ក្រោយ​ពី​ឃើញ​ទឹក​ចិត្ត​របស់​​អ្នក​នាង ពេជ្រ សោភា ​ដែល​មាន​ចំពោះ​អ្នកនាង សាន ស្រីឡៃ បាន​ធ្វើ​ឲ្យ​ឧកញ៉ា ហុង ពីវ អាណិត​អាសូរ​ក៏​ព្រម​ទទួល​ទិញ​ឡាន​នោះ​មក​វិញ​ ព្រម​ទាំង​​បាន​ផ្ដល់​​ថវិកា​មួយ​ចំនួន​​ដល់​​អ្នក​ម្ដាយ​ សាន ស្រីឡៃ និង​កូន​ប្រុស​ទាំង​ពីរ​របស់​នាង​ថែម​ទៀត​ផង​។ នេះ​បើ​តាម​ អ្នកនាង ពេជ្រ សោភា បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​។

នាង​បញ្ជាក់​ថា​៖"​នាង​ខ្ញុំ​មាន​ដំណឹង​ចង់​ប្រាប់​ ពេល​នេះ​អ្នក​ឧកញ៉ា ហុង ពីវ ដែល​ជួយ​កូន​ សាន ស្រីឡៃ ក្នុង​ការ​ទទួល​ទិញ​ឡាន​វិញ​ថែម​ទាំង​បាន​ជួយ​ជា​ទឹក​ប្រាក់​មក​វិញ​ទៀត​ផង​ នាង​ខ្ញុំ​គ្មាន​ពាក្យ​អ្វី​លើស​ពី​ពាក្យ​អរគុណ​នោះ​ទេ​"៕





ទស្សនា វីដេអូខាងក្រោម​នេះ​៖


No comments